ការវិលត្រឡប់របស់នារីរងគ្រោះកម្ពុជា នៃអំពើជួញដូរដោយរៀបអាពាហ៏ពិពាហ៏ទៅប្រទេសចិន

នារីរងគ្រោះ​កម្ពុជាដោយ​អំពើ​ជួញដូរ ​ក្រោម​រូបភាព​រៀបអាពាហ៏​ពិពាហ៏ ​ជាមួយ​បុរស​ជនជាតិ​ចិន​ចំនួន ៣នាក់​ឈ្មោះ វ.កញ ,ឈ្មោះ ផ.ចណ និង ឈ្មោះ ល.ហហ បាន​វិលត្រឡប់​មកដល់​ប្រទេស​កម្ពុជាវិញ កាល​ពី​ថ្ងៃទី ២៣ និង២៨ ខែ សីហា ឆ្នាំ ២០១៤ បន្ទាប់​ពីក្រុម​គ្រួសារ​នារីរងគ្រោះ​បាន​មក​ដាក់​ពាក្យ​បណ្តឹង​​នៅ​​សមាគម​​អាដហុក ហើយ​សមាគម​អាដហុក​បាន​សហការ​ដោយធ្វើ​អន្តរាគមន៏​​ទៅនាយក​​ដ្ឋាន​​កុងស៊ុល និង​ច្បាប់​ នៃ​ក្រសួងការ​​បរទេស និង​សហ​ប្រត្តិ​បត្តិការ​អន្តរជាតិ​​កម្ពុជា។

តាម​ប្រភព​ពត៌មាន​ពីមន្ត្រី​នៃស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត គ័ងចូវ ប្រទេសចិន បានអោយ​ដឹងថា នារី​រងគ្រោះ​ដោយអំពើជួញដូរ​ ក្រោម​រូបភាព​​អាពាហ៏​ពិពាហ៏​ជាមួយ​បុរស​ជនជាតិ​ចិន ដែល​សមាគម​អាដហុក​ បាន​ធ្វើ​អន្តរាគមន៏​​ទៅនាយក​ដ្ឋាន​កុងស៊ុល និង​ច្បាប់​ នៃក្រសួងការ​បរទេស និងសហប្រត្តិ​បត្តិការ​អន្តរ​ជាតិ​​កម្ពុជា ចំនួន ២នាក់ទៀត ឈ្មោះ ឆ.ណ ឈ្មោះ ហ.សន នឹង​មកដល់​ប្រទេស​កម្ពុជា​នាថ្ងៃ​ទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៤។

 

ពត៌មានលំអិតសូមទំនាក់ទំនងៈ

លោកស្រី ឆន សុគន្ធា ប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក

ទូរសព្ទ័លេខៈ ០១៦ ៨៧៣ ២០៩,០១២ ៣៤៤ ៧១៩

លោកស្រី លឹម មុនី អនុប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក

ទូរសព្ទ័លេខៈ ០១២ ៨៣៤ ៤៤៩

 

បញ្ជាក់ៈ ពេលមាននារីរងគ្រោះវិលមកកម្ពុជាវិញ សមាគមអាដហុកនិងជូនពត៌មានជាបន្តបន្ទាប់ទៀតនាពេលក្រោយ។ សូមអរគុណ!IMG_1230aIMG_1222aIMG_1221a