អ្នកសម្របសម្រួលសមាគមអាដហុកខេត្ត ត្រូវបានគំរាមកំហែង ជាមួយនឹង​បទបរិហារបង្កាច់កេរ្តិ៍ ដោយសារតែ ធ្វើអន្តរាគមន៍ ករណីអំពើហិង្សាលើស្រ្តី

អ្នកសម្របសម្រួលសមាគមអាដហុកខេត្ត ត្រូវបានគំរាមកំហែង ជាមួយនឹង​បទបរិហារបង្កាច់កេរ្តិ៍ ដោយសារតែ ធ្វើអន្តរាគមន៍ ករណីអំពើហិង្សាលើស្រ្តី

ភ្នំពេញ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១២ សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) មានការព្រួយបារម្ភជា ខ្លាំងចំពោះការប្តឹង ពីបទបរិហារបង្កាច់កេរ្តិ៍ ចំពោះ លោកស៊ុំចាន់គា ជាអ្នក​សម្រប​សម្រួល ​ប្រចាំសមាគអាដហុក ខេត្តបន្ទាយមានជ័យ។ នៅថ្ងៃទី ០៩ កុម្ភៈ ឆ្នាំ២០១២ ព្រះរាជអជ្ញារង​ អមសាលាដំបូង ខេត្តបន្ទាយមានជ័យ កញ្ញា យិន សុគន្ធាវី បានចេញដីការ កោះហៅ លោក ស៊ុំ ចាន់គា អោយចូលខ្លួន ទៅ ការិយាល័យ ព្ររាជអាជ្ញា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ខាងមុខនេះ ដើម្បី​ធ្វើការសាកសួរ យោងតាមពាក្យប្តឹង របស់លោក អ៊ំ សុជាតិ ដែលជាមន្រ្តីកម្មវិធី មជ្ឈមណ្ឌល ​កំចាត់មីន​កម្ពុជា (ស៊ីម៉ាក់) ​ប្រចាំ ខេត្តបន្ទាយ​មាន​ជ័យ។ ព្រះរាជអាជ្ញា នឹងធ្វើការវិនិច្ឆ័យ ​ថាតើគួរចោទ ប្រកាន់​លោកស៊ុមចាន់គា ជាផ្លូវការ ឬ អត់។ យោងតាមមាត្រា ៣១១ នៃក្រមព្រហ្មទណ្ឌ បទបរិហារ​បង្កាច់កេរ្តិ៍ ដែលត្រូវជាប់ពន្ធធនាគារពី ១ខែ ដល់ ១ឆ្នាំ និង ពិន័យជាប្រាក់ ១០០ ០០០​រៀល ទៅ ២ លានរៀល។

លោក អ៊ំ សុជាតិ បានចោទ លោក ស៊ុំ ចាន់គា ថាបានបទបរិហារកេរ្តិ៍ ដោយសារតែ លោក ស៊ុំ ចាន់គា បានធ្វើអន្តរាគមន៍ ករណី រំលោភសិទ្ធិស្រ្តី។ ករណីនេះបាន កើឡើង ពីរលើក គឺនៅថ្ងៃទី ០៣ និង ថ្ងៃទី ០៨ ខែវិច្ឆិកា ២០១១ ទៅលើ កញ្ញា ហ៊ី ធាវី អាយុ ២៥ឆ្នាំ ដែលធ្វើការ ជាស្រ្តីបំរើនៅ ភោជនីយដ្ឋាន​ស្ទឹងសែន ដោយសារតែមាន បុរសមួយក្រុម ដែលដឹកនាំដោយ លោក អ៊ំ សុជាតិ បង្ខំនាងអោយ​ផឹកស្រាបៀរ ហើយប៉ះសុដនរបស់នាង និង បង្ខំនាងអោយថើបពួកគេ និង សុំនាងអោយ​រួមភេទជាមួយពួកគេ។ បន្ទាប់ ហេតុការបានកើតឡើង ស្រ្តីរងគ្រោះ បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹង ក្រុមលោក អ៊ំ សុជាតិ ពីបទ បៀតបៀនកេរ្តិ៍ខ្មាស់ និង ប៉ុនប៉ងរំលោភ ទៅស្នងការខេត្តបន្ទាយមានជ័យ ចំនួនពីរលើក គឺនៅ ថ្ងៃទី ៤​ និង ទី ៩ ខែវិច្ឆិកា ២០១១ និងបាន នាងបានស្វែងរកអន្តរាគមន៏ ពីសមាគអាដហុក ខេត្តបន្ទាយមានជ័យ។

កាលពីថ្ងៃទី ០៧​ខែ វិច្ឆិកា ២០១១ ជនប្រព្រិត្ត បានគំរាមកំហែង ស្រ្តីរងគ្រោះ ថា ពួកគេមិនខ្លាច​ការប្តឹងនេះទេ ព្រោះថាពួកគេត្រូវបាន​ការពារដោយ​អ្នកមាន​អំណាច។ នៅថ្ងៃទី០៨ វិច្ឆិកា ២០១១ ជនរងគ្រោះបានបន្ថែមថា នេះគឺក្រោមការដឹកនាំ​របស់ លោក វ៉េត ដែលជាមិត្តភក្តិ លោក អ៊ំ សុជាតិ។ នាងបាន ដាក់ពាក្យបណ្តឹងតាមរយៈ មន្រ្តីនរគបាលខេត្ត និង ស្វែងរកជំនួយពី អ្នកកាសែត និង អាដហុក។

អាជ្ញាធរកម្ពុជាមិនត្រឹមតែ មិនធ្វើការស៊ើបអង្កេតលើបទល្មើស ដែលជនរងគ្រោះបានប្ដឹង និង​ ជួយ​ទប់ស្កាត់​​ការរំលោភ​សិទ្ធិមនុស្សនោះទេ ថែមទាំង ធ្វើការ​រារាំង ដល់សកម្មភាព របស់​អ្នការពារ សិទ្ធិមនុស្ស ព្រមទាំងធ្វើការចោទ​ប្រកាន់ អ្នការពារ សិទ្ធិមនុស្ស ​ទទួលរង​ការ ដោយគ្មានភស្តុតាង​ពីអ្នកមាន អំណាចនិង ពីតុលាការមិនឯករាជ្យ ថែមទៀតផង។

ពត៌មានបន្ថែមសូមទាក់ទងលោក នីចរិយា ប្រធានផ្នែកអង្គេត នៃសមាគអាដហុក​តាមរយៈទូរស័ព្ទៈ ០១១ ២៧៤ ៩៥៩។