លិខិតថ្លែងអំណរគុណ
យើងខ្ញុំជាក្រុមគ្រួសារ និងជាសហការី នៃសព លោក ចាន់ សុវ៉េត ជាអនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក ដែលបានទទួលមរណៈភាពកាលពីវេលាម៉ោង ពីរ រសៀល ថ្ងៃពុធ ៤រោច ខែ មិគសិរ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ក្នុងជន្មាយុ ៥១ឆ្នាំ ដោយរោគាពាធ។ សពលោក ចាន់ សុវ៉េត បានតម្កល់ទុកប្រារព្ធធ្វើពិធីបុណ្យនៅទីវត្តនិគ្រោធវ័ន ហៅ (វត្តគល់ទទឹង) ក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៤ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃ យាយជី តាជី ប្រជាពលរដ្ឋ មន្រី្តរាជការ ថ្នាក់ដឹកនាំ និងសហការី អង្គការសង្គមស៊ីវិល ព្រមទាំងឥស្សរជនជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។
ការចំណាយពេលវេលា និងការបរិច្ចាគធនធានផ្ទាល់ខ្លួន ដ៏មានសារៈសំខាន់របស់ភ្ញៀវកិត្តយសទាំងអស់នេះ បានចូលជាកុសល រួមជាមួយយើងខ្ញុំជាក្រុមគ្រួសារ និងជាសហការីនៃសព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ហើយយើងខ្ញុំសូមកោតសរសើដោយស្មោះអំពីកាយវិការដ៏ល្អប្រពៃនេះ ចំពោះការផ្តល់កិត្តយសដ៏ឧត្តុងឧត្តម ក្នុងការចូលរួមធ្វើគារវៈកិច្ចចំពោះវិញ្ញាណក្ខន្ធលោក ចាន់ សុវ៉េត អោយ បានទៅកាន់ទីឋានសុគតិភព។
ក្នុងកម្មវិធីបុណ្យសពក្នុងរយៈពេលបីថ្ងៃនេះ យើងខ្ញុំបានកត់សម្គាល់ថា មានភ្ញៀវកិត្តយសមកពីគ្រប់មជ្ឈដ្ឋាននានា ក្នុងនោះរួមមាន៖
- ព្រះចៅអធិកាវត្ត និគ្រោធវ័ន ហៅ (វត្តគល់ទទឹង) ព្រះអង្គបានផ្តល់ទីកន្លែងប្រារព្ធពិធីបុណ្យនេះ និងមានការចូលរួមពី ព្រះសង្ឃ យាយជី តាជី ដែលគង់នៅទីវត្តអារាមនេះ អាជ្ញាធរ មូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្ត យ៉ាងកុះករ និងកក់ក្តៅជាទីបំផុត
- សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម
- ថ្នាក់ដឹកនាំ និងសហការី បណ្តាញព្រះសង្ឈឯករាជ្យកម្ពុជា
- ថ្នាក់ដឹកនាំ និងសហការី ឧត្តមស្នងការអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា
- ឯកឧត្តមអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងសហការី
- គណៈកម្មការទី ១ នៃរដ្ឋសភាជាតិ
- ថ្នាក់ដឹកនាំ និងសហការី គណបក្សសង្គ្រោះជាតិ
- ថ្នាក់ដឹកនាំ និងសហការី គណបក្សហ្វ៊នស៊ិនប៉ិច
- ឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី
- ឯកឧត្តម ម៉ក់ សម្បត្តិ ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា
- ថ្នាក់ដឹកនាំ និងសហការី សមាគមការពារសិទ្ធិមនុស្សអាដហុក
- ថ្នាក់ដឹកនាំ និងសហការី អង្គការសិទ្ធិមនុស្ស លីកាដូ
- ថ្នាក់ដឹកនាំ និងសហការី អង្គការ NGO Forum
- ថ្នាក់ដឹកនាំ និងសហការី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
- គណៈកម្មការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា
- ថ្នាក់ដឹកនាំ និងសហការី មជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍
- ថ្នាក់ដឹកនាំ និងសហការី សហភាពសហជីពកម្ពុជា CCU
- ថ្នាក់ដឹកនាំ និងសហការី សមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យ CITA
- ថ្នាក់ដឹកនាំ និងសហការី សម្ព័ន្ធសហជីពកម្ពុជា CATU
- ថ្នាក់ដឹកនាំ និងសហការី មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
- ថ្នាក់ដឹកនាំ និងសហការី ក្រុមការងារផ្ទះសាមគ្គី
- ថ្នាក់ដឹកនាំ និងសហការី សហភាពការងារកម្ពុជា
- ថ្នាក់ដឹកនាំ និងសហការី អង្គការតម្លាភាពកម្ពុជា
- ថ្នាក់ដឹកនាំ និងសហការី សហភាពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា
- ថ្នាក់ដឹកនាំ និងសហការី អង្គការ CCIM-VOD
- ថ្នាក់ដឹកនាំ និងសហការី វិទ្យុអាស៊ីសេរី
- ថ្នាក់ដឹកនាំ និងសហការី វិទ្យុសម្លេងសហរដ្ឋអាមេរិក
- ថ្នាក់ដឹកនាំ និងសហការី កាសែតភ្នំពេញប៉ុស្តិ៍
- ថ្នាក់ដឹកនាំ និងសហការី អង្គការខុមហ្វ្រែល
- ថ្នាក់ដឹកនាំ និងសហការី អង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន
- ថ្នាក់ដឹកនាំ និងសហការី អង្គការជំនួយផ្នែកច្បាប់ដល់ កុមារ និងស្រ្តី
- បណ្តាញសហគមន៍ CPN
- សហគមន៍ដីធ្លីបឹងកក់ រាជធានីភ្នំពេញ
- សហគមន៍ SOS ព្រលានយន្តហោះ
- សហគមន៍ដីធ្លីឡពាង ខេត្តកំពង់ឆ្នាំង
- សហគមន៍ដីធ្លីបុរីកីឡា រាជធានីភ្នំពេញ
- សកម្មជនដីធ្លីចំនួន ១១នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃសរ
- រួមទាំង ព្រះសង្ឃ យាយជី តាជី មន្ត្រីរាជការ បុគ្គលិកឯកជន ប្រជាពលរដ្ឋ សហគមន៍ដីធ្លី អ្នកសារពត៌មានជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិក អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ជាច្រើននាក់ទៀត បានចួលរួមក្នុងពិធីបុណ្យសពលោក ចាន់ សុវ៉េត ដែលយើងខ្ញុំមិន បានរៀបរាប់ឈ្មោះជូនអស់។
សូមអរព្រះគុណ និងសូមអរគុណ!!!!