ប្រជា​ពលរដ្ឋ​ក្រុង​ព្រះវិហារ​ជាង​៦០​គ្រួសារ​បាន​នាំ​គ្នា​មកដាក់​ពាក្យ​នៅ​សមា​គម​​ការ-​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ខេត្ត ព្រះវិហារ

ព្រះ​វិហារៈ ប្រជា​ពលរដ្ឋ​ក្រុង​ព្រះវិហារ​ជាង​៦០​គ្រួសារ​បាន​នាំ​គ្នា​មកដាក់​ពាក្យ​នៅ​សមា​គម​​ការ-​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ខេត្ត ព្រះវិហារ ​ដើម្បី​សុំ​ឲ្យ សមាគអាដហុក ជួយ​រកដំណោះ​ស្រាយ​​ក្នុង​បញ្ហា​ដី​ធ្លី​ ដែល​កំពុង​រស់​នៅ មុ​ខព្រ​​​លាន​យន្ត​ហោះ​ចាស់ ខណៈ​​ដែល​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​និង​អាជ្ញាធរ​ខេត្តមិន​ព្រម​វាស់​ចេញប័ណ្ណ​កម្ម​សិទ្ធិ​​ឲ្យពួក​គាត់​​។

លោក​ សយ សំ​អឿន ​អាយុ៥០​ឆ្នាំ​ជា​ប្រជាពល​រដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ហ្មសែត ​សង្កាត់​ប៉ាលហាល​​ ក្រុង​ព្រះវិហារ ​បាន​ឲ្យ​ដឹង​​ពី​ម្សិល​មិញ​ថា ​គាត់​និង​ពលរដ្ឋ​៦១​គ្រួសារ​​ទៀត​បាន​នាំ​គ្នា​ដាក់​លិខិត​សុំ​អន្ត​រាគមន៍​​ពី​សមា​គម​ការពារសិទិ្ធ​​មនុស្ស​ឲ្យជួយ​រក​ដំណោះ​ស្រាយ​ដីធ្លី​ពួក​គាត់​ដោយ​សារ​តែ​អាជ្ញា​ធរ​និង​ក្រុម​និស្សិត​​​ស្ម័គ្រ​ចិត្ត​បដិសេធ​មិន​វាស់​វែងធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ឲ្យ​ ពួក​គាត់​កាលពីសប្តាហ៍មុន។

លោក​សយ ​សំអឿន​ បាន​បញ្ជាក់​ថា៖«ពលរដ្ឋ​សុំ​ឲ្យក្រុម​និស្សិត​វាស់​ដី​ឲ្យ​តែ​គេ​មិន​ព្រម​វាស់ទេ​។ ក្រុម​និស្សិត​ថា​ដី​នេះ​មាន​​ទំនាស់។ យើង​ភ្ញាក់​ផ្អើល​គ្រប់​​ៗ​​គ្នានិង​ឆ្ងល់​ថា តើ​ជា​​ដី​​ទំ​នាស់​អី? ទំ​នាស់​ជាមួយ​អ្នក​ណា​? គេ​ថា​ ពួក​យើង​រស់​នៅ​លើ​ដី​រដ្ឋហើយ​ដី​នោះ​គេ​គ្រោង​នឹង​ពង្រីក​ព្រលាន​យន្ត​ហោះ​នោះ»។

លោក ​សយ សំអឿន​ បានអះ​អាងថា​ គ្រួសារ​គាត់​បាន​កាន់​កាប់​ដី​ក្បាល​៣៣​ម៉ែត្រជម្រៅ​៥០ម៉ែត្រតាំង​ពី​ឆ្នាំ១៩៩៣​មក​ម្ល៉េះ ​មានទាំង​​បង្កាន់​ដៃ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ភូមិ​ឃុំផង។ តាំង​តែ​ពី​មក​​តាំង​លំ​នៅ​កន្លែ​ង​នេះ​ពុំ​មាន​អាជ្ញាធរ​ណាមក​ហាម​ឃាត់​គាត់​ឡើយ​​។ ពល​រដ្ឋ​ប្រ​​ឆាំង​​ដាច់​ខាត​ចំពោះ​ការ​ដោះ​ដូរ​ដី​​ដែល​គាត់​កំពុង​រស់​នៅ​បែប​នេះ​ ។ ​ស្រ្តី​វ័យ៥២ឆ្នាំ​ ជាពល​រដ្ឋ​ម្នាក់​ទៀត​បញ្ជាក់​ថា៖ «យើង​ជា​ពល​រដ្ឋ​ នាំ​គ្នា​ឆោ​ឡាពេល​ដឹង​ថា​ គេ​ពង្រីក​ព្រលាន​យន្ត​ហោះ​ចូល​មក​ដី​យើង​ហើយ​អាជ្ញាធរ​មិន​ដោះ​ស្រាយ​ឲ្យ។​ អ៊ីចឹងមាន​តែ​ទៅ​រក​អង្គការ​សិទិ្ធ​មនុស្ស​ឲ្យជួ​យ​ហើយ​បើ​ឲ្យសំណ​ង​តិច​តួច​ក៏​មិន​ដឹ​ង​យក​​ធ្វើ​អីកើ​តដែ​រ​សម័យ​នេះ​»​។