នារីឈ្មោះ ទន.សម ភេទ ស្រី អាយុ ១៧ ឆ្នាំ ជាជនពិការសតិបញ្ញា(មានជំងឺប្រកាច់) ត្រូវបុរសឈ្មោះ ហង.កម ភេទប្រុស អាយ២៥ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ ជាអតីតយោធា៩១១ កងឆ័ត្រយោង ចាប់បីយកទៅរំលោភសេពសន្ថវៈនៅក្រោមដើមត្នោត ចំង៉ាយប្រហែល ៥០ម៉ែត្រ ពីផ្ទះនារីរងគ្រោះ ពេលនាងមានជំងឺប្រកាច់ដួលនៅមុខផ្ទះរបស់ខ្លួន។ ហេតុការណ៏កើតឡើងថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៤ វេលា ម៉ោង១.០០ យប់អាធ្រាត្រនៅភូមិ អន្លង់ចំណារ ឃុំ ចាន់សែន ស្រុក ឩដុង្គ ខេត្តកំពង់ស្ពឺ ។បច្ចុប្បន្នជនប្រព្រឹត្តត្រូវបានឃុំខ្លួននៅពន្ធនាគារ សមាគមអាដហុក បន្តឃ្លាំមើល និងអន្តរាគមបន្ថែមទៀត ដើម្បីផ្តល់យុត្តិធម៌ដល់នារីរងគ្រោះ។