ដូចការបញ្ជាក់របស់មន្ត្រីនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្ត គ័ងចូវ ប្រទេសចិន នៅថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៤ វេលាម៉ោង ៣រសៀល នារីរងគ្រោះកម្ពុជា ដែលត្រូវបានមេខ្យល់ជួញដូរក្រោមរូបភាពរៀបអាពាហ៏ពិពាហ៏ជាមួយបុរសជនជាតិចិនឈ្មោះ ឆ.ណ បានមក
ដល់ប្រទេសកម្ពុជាហើយ រីឯឈ្មោះ ហ.សន មិនទាន់បានមកដល់នៅឡើយទេ ដោយសាររៀចំឯកសារបញ្ជូនមិនទាន់ ប៉ុន្តែអាចនិងមកដល់នៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៤ ។
នារីរងគ្រោះដែលទើបមកដល់ប្រទេសកម្ពុជាបានបញ្ជាក់ថា
ពេលទៅដល់ប្រទេសចិន គេយកនាងទៅទុកនៅផ្ទះមេខ្យល់នៅប៉េកាំងដើម្បីអោយបុរសជនជាតិចិនមកជ្រើសរើស ពេលត្រូវគ្នាបុរសជនជាតិចិនបានប្រគល់លុយអោយទៅមេខ្យល់ រួចនាំនាងទៅផ្ទះបុរសនោះ នារីរងគ្រោះត្រូវបានក្រុមគ្រួសារបុរសជនជាតិចិនធ្វើបាបដោយ មិនអោយដើរចេញពីផ្ទះ មិនអោយប្រាក់ចាយ ប្រើធ្វើការគ្មានពេលឈប់សំរាកពីម៉ោង ៧ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ និងបន្តពីម៉ោង ១២និង៣០នាទីដល់ម៉ោង ៥ល្ងាច ។នារីរងគ្រោះបានរត់ចេញពីផ្ទះ មកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្ត គ័ងចូវ ប្រទេសចិនអោយជួយ ដោយមានការជួយប្រឹងប្រែងពីមន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្ត គ័ងចូវ ប្រទេសចិន ទើបនារីរងគ្រោះបានមកដល់ប្រទេសកម្ពុជា។
តាមរយះទូរសព្ទ័ពីប្រទេសចិន មន្ត្រីនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងសៀងហៃប្រទេសចិន បានបញ្ជាក់ប្រាប់សមាគមអាដហុក នៅថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៤ ថា នារីរងគ្រោះដោយការជួញដូរទៅប្រទេសចិនក្រោមរូបភាពអាពាហ៏ពិពាហ៏ឈ្មោះ ខ. កញ បានមកដល់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងសៀងហៃ ប្រទេសចិនហើយ កាលពីថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៤ ដើម្បីស្វែងរកអន្តរាគមន៏ជួយនាងបានវិលមកប្រទេសកម្ពុជាវិញ។សមាគមអាដហុកធ្លាប់បានទទួលពាក្យបណ្តឹងពីគ្រួសារនារីរងគ្រោះឈ្មោះ ខ. កញ សុំអោយជួយបានវិលមកប្រទេសកម្ពុជាវិញ សមាគមអាដហុកបានអន្តរាគមន៏ទៅនាយកដ្ឋានកុងស៊ុល និងច្បាប់ នៃក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិកម្ពុជា។ ដោយមានការជួយប្រឹងប្រែងពីមន្ត្រីនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងសៀងហៃ ប្រទេសចិន នារីរងគ្រោះនិងមកដល់ប្រទេសកម្ពុជានាថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៤វេលាម៉ោង ១០ និង ៣០នាទីព្រឹកនេះ ក្រោមការផ្តល់ថ្លៃសំបុត្រយន្តហោះពីសមាគមអាដហុក ដែលឧត្ថម្ភពីសប្បុរសជនបរទេស។សមាគមអាដហុដ និងចុះផ្សាយពត៌មានបន្តពេលនារីរងគ្រោះមកដល់ប្រទេសកម្ពុជា។
ពត៌មានលំអិតសូមទំនាក់ទំនងៈ
លោកស្រី ឆន សុគន្ធា ប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក
ទូរសព្ទ័លេខៈ ០១៦ ៨៧៣ ២០៩,០១២ ៣៤៤ ៧១៩
លោកស្រី លឹម មុនី អនុប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក
ទូរសព្ទ័លេខៈ ០១២ ៨៣៤ ៤៤៩
បញ្ជាក់ៈពេលមាននារីរងគ្រោះវិលមកកម្ពុជាវិញ សមាគមអាដហុកនិងជូនពត៌មានជាបន្តបន្ទាប់ទៀតនាពេលក្រោយ។ សូមអរគុណ!