នារីរងគ្រោះកម្ពុជា២នាក់ដែលចាញ់បោកមេខ្យល់ជួញដូរទៅប្រទេសចិន នឹងមកដល់ប្រទេសកំណើតវិញ

Untitled-២ មន្ត្រី​​​​នៃស្ថាន​​​​អគ្គ​​កុងស៊ុល​​​​កម្ពុជា​​​​ប្រចាំខេត្ត គ័ងចូវ ប្រទេសចិន បានអោយ​សមាគម​អាដហុក​ដឹងថា នារី​​រងគ្រោះ​​​កម្ពុជា​ចំនួន​២នាក់​ឈ្មោះ ហ. សរ អាយុ ២០ឆ្នាំ មាន​ទីលំនៅ​ភូមិ តាព្រាច ឃុំ ទីពោ ស្រុក សន្ទុក ខេត្ត​កំពង់ធំ និង​ឈ្មោះ​ ហ.ផល អាយុ​២៧ឆ្នាំ​មាន​ទីលំនៅ​ភូមិ ០១ សង្កាត់ កាចាញ ស្រុក បានលុង ខេត្ត រតនគីរី បច្ចុប្បន្ន​នៅ​ប្រទេស​ចិន និងវិល​មកដល់​ប្រទេស​កម្ពុជា​វិញ​នៅថ្ងៃទី ០៨ ខែ ១២ ឆ្នាំ ២០១៤​វេលាម៉ោង ៣រសៀល តាមច្រក​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។

ក្រុមគ្រួសារ​នារីរងគ្រោះ​ដែលត្រូម​មេខ្យល់​ជួញដូរ​ទៅលក់​នៅប្រទេស​ចិនចំនួនUntitled-1 ៤នាក់​ឈ្មោះ ជ.សជ មានទីលំនៅ ភ្នំពេញ​ ឈ្មោះ ព.សស មានទី​លំនៅ ខេត្ត​កំពង់ស្ពឺ និងនារីរងគ្រោះ ២នាក់​ខាងលើ បានមក​ប្តឹង​សមាគម​អាដហុក​អោយជួយ នៅអំឡុងខែ តុលា និងខែ វិច្ឆិកា ឆ្នាំ ២០១៤។ សមាគម​​អាដហុក​​បាន​អន្តរាគមន៏​​​​​ទៅនាយក​​​​ដ្ឋាន​​​​កុងស៊ុល និង​ច្បាប់​ នៃ​​​ក្រសួង​​ការ​​​បរទេស និង​​​សហ​​​ប្រត្តិ​​​បត្តិការ​​​អន្តរជាតិ​​​​កម្ពុជា។ ដោយមាន​កិច្ចអន្តរាគមន៍​ពី​មន្ត្រី​​​​នៃស្ថាន​​​​អគ្គ​កុងស៊ុល​​​​កម្ពុជា​​​​ប្រចាំខេត្ត គ័ងចូវ នារីរងគ្រោះ​២នាក់​ឈ្មោះ ហ. សរ និង​ឈ្មោះ​ ហ.ផល នឹងមក​ដល់​កម្ពុជាវិញ​នៅថ្ងៃទី ០៨ ខែ ១២ ឆ្នាំ ២០១៤ ក្រោមការ​ផ្តល់​​​ថ្លៃ​សំបុត្រ​​យន្តហោះ​​ពី​សមាគម​​អាដហុក ដែលឧត្ថម្ភ​ពី​សប្បុរស​ជន​បរទេស​ចំណែក ២នាក់​ផ្សេងទៀត​ឈ្មោះ ជ.សជ និង​ឈ្មោះ ព.សស មិនទាន់​ត្រូវបាន​វិល​ត្រឡប់មកវិញទេ ដោយសារ​តែការ​បំពេញ​សំណុំឯកសារ​មិនទាន់។

សមាគម​អាដហុដ និង​ចុះផ្សាយ​ពត៌មាន​បន្តពេល​នារីរងគ្រោះ​មកដល់​ប្រទេស​កម្ពុជា។

 

ពត៌មានលំអិតសូមទំនាក់ទំនងៈ

លោកស្រី ឆន សុគន្ធា ប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក

ទូរសព្ទ័លេខៈ ០១៦ ៨៧៣ ២០៩,០១២ ៣៤៤ ៧១៩

លោកស្រី លឹម មុនី មន្ត្រីជាន់ខ្ពស់ផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក

ទូរសព្ទ័លេខៈ ០១២ ៨៣៤ ៤៤៩

 

បញ្ជាក់ៈ ពេលមាននារីរងគ្រោះវិលមកកម្ពុជាវិញ សមាគមអាដហុកនិងជូនពត៌មានជាបន្តបន្ទាប់ទៀតនាពេលក្រោយ។ សូមអរគុណ!