ដំណឹងជ្រើសរើសបុគ្គលិក
សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) គឺជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ-អព្យាក្រឹត មិនរកផលចំណេញ និងមិនស្ថិតក្រោមការឃុំគ្រងរបស់គណបក្សនយោបាយណាមួយ ហើយធ្វើការដើម្បីស្ថាបនាអោយមានឡើងវិញនូវសិទ្ធិ សេរីភាពជាមូលដ្ឋានតាមរយៈការបង្កើនចំណេះដឹងផ្នែកសិទ្ធិមនុស្ស និងច្បាប់ដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាអោយគាត់យល់អំពីសិទ្ធិមនុស្ស និងចេះការពារសិទ្ធិដោយខ្លួនឯង។ សមាគមអាដហុក ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ១៩៩១ ដែលមានការិយាល័យកណ្តាលនៅភ្នំពេញ និងការិយាល័យខេត្ត-រាជធានី ចំនួន ២២ ទៀត។
យោងតាមតម្រូវការជាចាំបាច់របស់សមាគមនៅក្នុងពេលបច្ចុប្បន្ននេះ សមាគមអាដហុក សូមជូនដំណឹងដល់សាធារណៈជនទាំងអស់អោយបានជ្រាបថា សមាគម ត្រូវការជ្រើសរើសបុគ្គលិកចំនួន ០១រូប ដែលមានសមត្ថភាពបំរើការងារតាមតួនាទីជា អនុប្រធានផ្នែកដីធ្លី និងសាលាក្តីខ្មែរក្រហម ប្រចាំស្នាក់ការភ្នំពេញ៖
អនុប្រធានផ្នែកដីធ្លី និងសាលាក្តីខ្មែរក្រហម៖
ភារកិច្ច និងការងារទទួលខុសត្រូវ
- ជំនួសការងារប្រធានផ្នែកពេលអវត្តមាន
- ត្រួតពិនិត្យការបញ្ចូលនិន្នន័យ
- តាមដានករណី និងធ្វើតារាងដើម្បីតាមដាន
- ត្រួតពិនិត្យលើករណីធ្ងន់ធ្ងរ បាញបោះ ចាប់ខ្លួនដែលត្រូវអន្តរាគមន៍ផ្សេងៗ នៅថ្នាក់ខេត្ត ជាតិ តំបន់ និងអន្តរជាតិ
- ធ្វើបាយការណ៍ស្ថានភាពនៃការរំលោភសិទ្ធិដីធ្លី និងធនធានធម្មជាតិប្រចាំខែសំរាប់ប្រធានផ្នែក អគ្គលេខាធិការ និងលោកប្រធានសមាគម
- សំរបសំរួល និងរៀបចំចាត់ចែងបុគ្គលិកក្នុងផ្នែក ដើម្បីដាក់ផែនការស៊ើបអង្កេត និងស្រាវជ្រាវ
- ចុះត្រួតពិនិត្យការងារអង្កេតនៅតាមបណ្តាខេត្ត/រាជធានី
- ចូលរួមប្រជុំប្រចាំខែ ប្រជុំគណៈកម្មការគ្រប់គ្រងនៅពេលប្រធានអវត្តមាន ប្រជុំកម្មវិធីខ្លួន និងកម្មវិធីផ្សេងៗតាមការចាត់តាំងរបស់ប្រធានផ្នែក លោកអគ្គលេខាធិការ និងលោកប្រធាន
- ចូលរួមប្រជុំជាមួយម្ចាស់ជំនួយ និងក្រុមប្រឹក្សាពិគ្រោះយោបល់ និងចូលរួមប្រជុំជាមួយក្រសួង និងអង្គការដៃគូនានា
- សំរួល និងទំនាក់ទំនងការងារជាមួយស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលជាដៃគូដែលពាក់ព័ន្ធ និងការងារសិទ្ធិមនុស្ស
- ត្រួតពិនិត្យអត្ថបទនានាស្តីពីការរំលោភដីធ្លី និងធនធានធម្មជាតិដែលត្រូវបញ្ចូលក្នុងគេហទំព័រ
- ទំនាក់ទំនងជាមួយតុលាការ ប៉ូលីស រដ្ឋអំណាចមូលដ្ឋាន និងធ្វើអន្តរាគមន៍ដល់ក្រសួងនានា
- ចូលរួម និងកម្មវិធីផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ កម្មវិធីតុមូល និងវាគ្មិន
- ផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែត (តាមការណែនាំរបស់ប្រធានកម្មវិធី អគ្គលេខាធិការ ឬប្រធាន
- ផ្តល់ប្រឹក្សាយោបល់ដល់បុគ្គលិកអង្កេតទាំងអស់នៅរាល់ពេលមានករណីចាំបាច់
- ធ្វើរបាយការណ៍ស្ថានភាពរំលោភដីធ្លី និងធនធានធម្មជាតិប្រចាំឆ្នាំ
- ជួបប្រឹក្សាយោបល់ និងទទួលបណ្តឹងជនរងគ្រោះ
- ប្រធានកម្មវិធីផ្តល់តួនាតី/ភារកិច្ចលើសពីការចែងខាងលើ ប្រសិនបើមានករណីចាំបាច់
បេក្ខជនត្រូវមានលក្ខណៈសម្បត្តិដូចតទៅ៖
- ជាជនជាតិខ្មែរ អាយុចាប់ពី ២៥ឆ្នាំឡើង
- មានកំរិតវប្បធម៌ថ្នាក់បរិញ្ញាប័ត្រច្បាប់ ឬមានតម្លៃស្មើ
- ធ្លាប់មានបទពិសោធន៍ធ្វើការងារជាមួយអង្គការសិទ្ធិមនុស្សជាតិ-អន្តរជាតិ ៥ឆ្នាំ ឡើងទៅ
- មានចំណេះដឹងផ្នែកសិទ្ធិមនុស្ស-លទ្ធិប្រជាធិបតេយ្យ និងមានសេចក្តីក្លាហាន
- មានអត្តចរិក និងសីលធម៌ល្អ
- ស្ទាត់ជំនាញក្នុងការសរសេររបាយការណ៍
- បេក្ខជនត្រូវចេះភាសារខ្មែរ និងអង់គ្លេសស្ទាត់ជំនាញ (ទាំងសរសេរ និងអាន)
- មានចំណេះដឹងកុំព្យូទ័រជាមូលដ្ឋាន (Word, Excel, PowerPoint, Paint, Email, Facebook, Twitter, Database Entries, Posting Articles on ADHOC’s Website)
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូប មកការិយាល័យរដ្ឋបាល តាមអាស័យដ្ឋាន ផ្ទះលេខ ៣ ផ្លូវ១៥៨ ឧកញ៉ាទ្រឿងកាង សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈអ៊ីម៉ែល adhoc@forum.org.kh ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ផុតកំណត់ទទួលពាក្យថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ វេម៉ោង ១៧:០០នាទី។